IMG_4509

អំពីយើង

ក្នុងឆ្នាំ 1996 លោក ដេង សុវណ្ណវុធី បានបញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យកសិកម្មនៅ  ទីក្រុង​​​​​​​ហាណូយ ប្រទេសវៀតណាម ក្នុងជំនាញបសុឪសថ និង បសុវិទ្យាសាស្រ្ដ។

ប្រកបដោយ ទស្សនៈវិស័យ

លោកបានចាប់ផ្តើមជាមួយហាងលក់តូចមួយ ដែលលក់ផលិតផលបសុពេទ្យ នាំចូលមកពីប្រទេសវៀតណាមនិងប្រទេសថៃ និងពិគ្រោះយោបល់កសិករ​​ទាក់ទង​​​​ជំងឺ និងគន្លឹះនៃការចិញ្ចឹមសត្វទៅដល់កសិករខ្មែរ។ មិនត្រឹមតែបុណ្ណោះ​​​លោកបានពាំនាំ​​បច្ចេកទេស​​និងឪសថដែលជាជំនួយ​​ដល់ការចិញ្ចឹមសត្វអោយ​​​ប្រសើរ​​ជាងមុនហើយឈានទៅរកភាពជោកជ័យ។

ឱកាសផ្តល់អោយ

ដោយវិសយ័អាជីវកម្មកសិកម្មបានកើនឡើង, យើងបានពង្រីកការលក់តាម​​​រយះ​បណ្តាញចែកចាយ ពីដេប៉ូលក់បន្តដៅដល់កសិករ និងបានក្លាយជាអ្នក ចែកចាយនាំមុខគេនៃផលិតផលបសុពេទ្យនៅក្នុងប្រទេសកម្ពុជា។ ដោយមើល ឃើញពីឱកាសនោះលោក ដេង សុវណ្ណវុធី បានចាប់ផ្តើមបណ្តាក់ទុនមួយដែល បានចូលរួមក្នុងអាជីវកម្មផលិតថ្នាំបសុពេទ្យជាមួយប្រទេសវៀតណាម។ នៅឆ្នាំ 2000 “ផែនដី” ជាឈ្មោះនិងផ្លាកសញ្ញានៃផលិតផលរបស់យើងបានកើតនិង   បានទទួលស្គាល់ ទូទាំងប្រទេស។ បន្ទាប់មកផលិតផលបសុពេទ្យេជាច្រើនមុខ​​​​​​​​​​​​​​​ដំបូងនិង​​​​តែមួយគត់របស់ យើងនៅក្នុងប្រទេសនេះត្រូវបានបង្កើតឡើង។ យើងបានផលិតនិងធ្វើទីផ្សារប្រកបដោយតំលៃ សមរម្យចាប់ពីទឹកថ្នាំម្សៅលាយ ទៅជាថ្នាំចាក់។